ឃុំ ប៉ុណ្ណាដែត ឆ្លើយតបវិញយ៉ាងនេះ ក្រោយឃើញ រ៉ូស បោះសម្តីដៀលជេរជាមួយពាក្យមិនសមលើ
នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងតែផ្ទុះការចាប់អារម្មណ៍ជាថ្មីទៅកាន់ អាណា រ៉ូស ដែលនាងបានបង្ហោះសារដៀលខ្លាំងៗហាក់ចង់សំដៅទៅកាន់តារាចម្រៀងប្រុស ឃុំ ប៉ុណ្ណាដែត ព្រោះតែនាងបានចែករំលែកព័ត៌មានមានរូបភាពលោក ឃុំ ប៉ុណ្ណាដែត ព្រមទាំងលើកពីបទ «ចិត្តស្រី» ដែលជាការបកស្រាយដោយលោក ឃុំ ប៉ុណ្ណដែត ទៀត។ ក្រោយពីឃើញសារតិះដៀលដល់ខ្លួននោះ លោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះសារ ២ បន្តបន្ទាប់គ្នា ដោយសារទី ១ លោករៀបរាប់ថា ៖ «បងអត់មានថាឱ្យប្អូនដោយចំទេ គឺបងនិយាយជារួម បងក៏មិនមានចេតនាជាន់ពន្លិចប្អូនទេ! ជាការពិតគោលដៅបង គឺចង់លើកតម្លៃតារារៀមច្បង ដែលគេប្រឹងប្រែងសាងកេរ្តិ៍ឈ្មោះ ហើយបងនិយាយនេះ គឺដើម្បីឱ្យប្អូនៗទាំងអស់គ្នាពង្រឹងសមត្ថភាពខ្លួន តែបែរជាប្អូនមកជេរបង សែនពិបាកស្តាប់ប្អូនយកអីមកគិត? ប្អូនគួរតែទុកបង ជាតារារៀមច្បងរបស់ប្អូន ហើយឱ្យតម្លៃបងផង! យល់ទេប្អូនស្រី?»។ សារបន្ទាប់ លោក ឃុំ ប៉ុណ្ណាដែត ក៏បានបញ្ជាក់ទៀតថា ៖ «ហេតុអីបានជាប្អូនស្រីជេរបង អាក្រក់ស្តាប់ម្ល៉េស? ជួបជាមួយការ…
